12118855_1565538823702264_8625492814732633206_n
Feb012016

លោក ហោ ស៊ីមលាង អគ្គនាយកក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ ភីធីវ៉ាយ អិលធីឌី

លោក ហោ ស៊ីមលាង អគ្គនាយកក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ ភីធីវ៉ាយ អិលធីឌី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០១៥ បានជួបពិភាក្សាលម្អិតជាមួយលោក Banh Thien Huy អនុប្រធានក្រុមហ៊ុនវៀតស៊ីន (Viet Sin Company) របស់ប្រទេសវៀតណាម អំពីបច្ចេកទេសដឹកជញ្ជូនសាច់គោអូស្ត្រាលីស្រស់ៗ និងតម្លៃនាំចេញផ្តាច់មុខពីសត្តឃាតដ្ឋាននៅក្នុងខេត្តព្រះសីហនុ ទៅកាន់ទីផ្សារក្នុងប្រទេសវៀតណាម ដែលត្រូវការបរិមាណសាច់ជាច្រើនតោនក្នុងមួយថ្ងៃៗ។

ការពិភាក្សាគ្នាព្រឹកមិញនេះ គឺជាជំនួបលើកទី៣រវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ ក្នុងការផ្គត់ផ្គង់ និងនាំចេញផលិតផលសាច់គោ នៅក្នុងតំណាក់កាលដែលការសាងសង់សត្តឃាតដ្ឋានរបស់ក្រុមហ៊ុន អេស អិល អិន ស្ទើ់រចប់សព្វគ្រប់ជាស្ថានពរ ដោយគ្រោងនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ ភីធីវ៉ាយ អិលធីឌី គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយសាច់គោអូស្ត្រាលីស្រស់ៗតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនាំគោរស់ពីប្រទេសអូស្ត្រាលី ដោយផ្ទាល់ដើម្បីពិឃាតយកសាច់នៅក្នុងសត្តដ្ឋានរបស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយអនាម័យខ្ពស់ និងមានសិវត្ថិភាពបំផុតក្នុងការទទួលទាន។

នៅពេលដាក់ឲ្យដំណើរការ សត្តឃាតដ្ឋានរបស់ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ ភីធីវ៉ាយ អិលធីឌី នឹងមានសមត្ថភាពអាចផលិតសាច់គោស្រស់ៗបានរាប់តោនក្នុងមួយថ្ងៃៗ ដើម្បីផ្គត់ផ្គត់ដល់តម្រូវការតាមទីផ្សារក្នុងប្រទេសកម្ពុជា ក្នុងតម្លៃសមរម្យបំផុត ដែលជាកត្តាមួយជួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋខ្មែរអាចទិញសាច់គោល្អមកទទួលគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត សាច់គោដ៏ល្អលេខមួយនេះ នឹងត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ដូចជាទីផ្សារក្នុងប្រទេសវៀតណាម ប្រទេសចិន សឹង្ហបុរី និង ប្រទេសម៉ាឡេស៊ី ជាដើម។

លោកអគ្គនាយក ហោ ស៊ឹមលាង បានអះអាងចំពោះសមភាគីរបស់ខ្លួនថា ផលិតផលសាច់គោស្រស់របស់លោក នឹងធានាបាននូវគុណភាពល្អបំផុត ទាំងអនាម័យ និងមានសុវត្ថិភាពក្នុងការទទួលទាន ជាពិសេសផលិតផលសាច់គោស្រស់បែបនេះ នឹងត្រូវលក់ចែកចាយក្នុងតម្លៃសមរម្យបំផុត បើប្រៀបធៀបជាមួយសាច់គោបង្កក ដែលធ្លាប់បាននាំចូលមកកាន់ប្រទេសកម្ពុជានាពេលកន្លងមក៕

11059863_1565538593702287_5338024524304245450_n 11221823_1565538700368943_7091693595344710352_n 12065649_1565538577035622_6872395002897651625_n 12079701_1565538550368958_5485061837531402105_n 12088376_1565538833702263_4314681920293325005_n 12096380_1565538783702268_2639541219069947594_n 12118855_1565538823702264_8625492814732633206_n

By: SLN Australian February 1, 2016

Youtube

Our Facebook

View more in NewsnameNews/Events