12036969_1559158031007010_7785207190834130696_n
Feb012016

លោក ហោ ស៊ីមលាង អគ្គនាយកក្រុមហ៊ុន អេស អិល អិន មីត ទស្សនកិច្ចឃ្លាំងស្តុកទំនិញ

លោក ហោ ស៊ីមលាង (រូបកណ្តាល) អគ្គនាយកក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ ភីធីវ៉ាយ អិលធីឌី (SLN Meat Supplies Pty Ltd.)ទស្សនកិច្ចឃ្លាំងស្តុកទំនិញ និងពិនិត្យមើលម៉ាស៊ីនវេចខ្ចប់សាច់ស្រស់របស់ក្រុមហ៊ុនសៀលអ៊ែរ៍របស់ថៃ (SEALED AIR) នាក្រុងបាងកក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីស្វែងយល់ពីបច្ចេកទេស និងសមត្ថភាពវេចខ្ចប់របស់ម៉ាស៊ីនដ៏ទំនើបនេះ ដែលផលិតដោយរោងចក្រដ៏ល្បីឈ្មោះរបស់អេស្ប៉ាញ មុននឹងសម្រេចបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់ក្នុងរោងចក្រសត្តឃាតគោក្នុងប្រទេសកម្ពុជា។

រោងចក្រសត្តឃាតគោអូស្ត្រាលីរបស់ក្រុមហ៊ុន អេស អិល អិន កំពុងតែដំឡើងគ្រឿងចក្រទំនើបៗ នាំចូលពីបរទេស និងកំពុងពិចារណាទិញគ្រឿងចក្រផ្នែកវេចខ្ចប់ជាច្រើនទៀត ដើម្បីបម្រើដល់ដំណើរការផលិត និងចែកចាយផលិតផលសាច់គោស្រស់ដល់ប្រជាពលរដ្ឋខ្មែរ និងនាំចេញទៅក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់ និងមានសុវត្ថិភាពបំផុតក្នុងការទទួលទាន។

រោងចក្រសត្តឃាតគោខ្នាតអន្តរជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឲ្យដំណើរនាពេលឆាប់ៗខាងមុខនេះ ដែលមានសមត្ថភាពអាចសម្លាប់គោនាំចូលពីប្រទេសអូស្ត្រាលីរហូតដល់រាប់ពាន់ក្បាលក្នុងមួយថ្ងៃ ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកសុទ្ធសាធ ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយពង្រឹងសេដ្ឋកិច្ចជាតិ។

Hor Sim Leang (Center), Managing Director of SLN Meat Supplies Pty Ltd., tours the warehouse and inspects the packaging machine at Thai-owned Sealed Air Company in Bangkok on September 18, 2015 for a proper understanding of technical matters and its working capacity before ordering the purchase of this Spainish-made packaging machine for his Australian-standard Abattoir.

SLN Company has been installing a very unique machinery line inside her abattoir and other packaging and cleansing machines with high end technique that apply to the world standard of beef quality and safety for local and international consumers.

The largest abattoir in Southeast Asia of SLN locates in Cambodia’s Preah Sihanouk province will commence soon with capacity to slaughter thousand heads of Australian-imported livestock by totally employing local labor forces. Local community will profit economically and socially from job employment here.

11986385_1559157784340368_1556799353058258632_n 12003309_1559157961007017_307058135882113497_n 12027680_1559157937673686_8355976988611181039_n 12036969_1559158031007010_7785207190834130696_n 12039767_1559157991007014_1573063463005560596_n

By: SLN Australian February 1, 2016

Youtube

Our Facebook

View more in NewsnameNews/Events